ភ្នំពេញ៖ គួរឲ្យស្តាយ ព្រមនឹងកិតិស័ព្ទសិល្បៈជាម្ចាស់តំណែងឯកចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ ប៊ុត សីហា សន្ទុះប្រជាប្រិយភាពធ្លាក់ចុះផ្ទុយនឹងពានកាន់នៅក្នុងដៃនោះ។ នៅ ល្ងាចថ្ងៃទី២១ខែកុម្ភៈក៏ដំណឹងម្ចាស់ពានរូបនេះ ត្រូវប៉ូលីសខណ្ឌដង្កោរខាន់ខ្លួន បទប្រើប្រាស់គ្រឿងញៀន។Image may contain: 3 people, people smiling, wedding

ព្រមនឹងដំណឹងអកុសល្យនេះក៏ត្រូវបានសុះសាយពេញបណ្តាញសង្គម ក្នុងនោះក៏មានការអះអាង លោក ម៉ក ជីតូ អគ្គស្នងការរងនគរបាលជាតិ ថា ពិតជាមានការចាប់ខ្លួន ប៊ុត សីហា ពិតប្រាកដមែន។ ប៉ុន្តែក្នុងនោះ អគ្គស្នងការរងនគរបាលជាតិរូបនេះក៏បានបង្ហាញដែរថា « តារាចម្រៀងហង្សមាសនិងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ត្រូវបានឃាតខ្លួនពីការប្រើប្រាសគ្រឿងញៀន ហើយក៏ត្រូវ បាន បញ្ជូនទៅមណ្ឌល់បន្សាបគ្រឿងញៀនហើយដែរ»។Image may contain: 2 people, people smiling, people standing

តែយ៉ាងណា ម្តាយ តារាចម្រៀងម្ចាស់ពានកម្រិតពិភពលោករូបនេះ គាត់ថា ការចាប់ខ្លួន កូនប្រុសខ្ញុំ ប៊ុត សីហា នោះគឺជាការចាប់ខ្លួនដោយការយល់ច្រឡំទេ ពេលដែល សីហា ឆ្លងកាត់ចំណុចនោះ គាប់ជូន ពេល ប៉ូលីសធ្វើការ »។ បន្តពីការអះអាងរបស់ម្តាយ ប៊ុត សីហា ស្រីជាកូនប្រសារនិងជាភរិយា ប៊ុត សីហា ក៏បាន អះអាងថា «តែស្វាមីខ្ញុំក៏ត្រូវបានដោះលែងមកវិញទាំងយប់ហើយដែរ បន្ទាប់ពីរកឃើញ ថានោះជា រឿង យល់ច្រលំ»។Image may contain: 1 person, standingImage may contain: 1 person, sitting and outdoor