ឥណ្ឌា៖ ជាប់ចំណងខ្សែចង់រុំព័ទ្ធដៃនិងខ្លួន ប្រៀបនឹងគេដឹកសត្វទៅទីអត្តឃាត។ ពីរូបភាពក្មេងស្រី ឥណ្ឌា ដែលបានឪពុកបង្កើតចង់រឹងយ៉ាងតឹងណែន ទ្រាលទម្លាក់ក្បាលនិងជើង ទៅម្ខាងៗ នៃកែបម៉ូតូ ផ្នែក ខាង ក្រោយ រួចដឹកដាចផ្លូវធ្វើដំណើរជាសាធារណៈ ដែលធ្វើឲ្យអ្នកឃើញរូបភាព នេះផ្ទុះ ការហួសចិត្ត និងទឹកចិត្ត ឪពុកដែលធ្វើដាក់កូនស្រីបែបនេះ។ បើទោះជាយ៉ាងណា បុរសជាឪពុក គ្មានធម៌ខន្តី ដែលមានវ័យ៤០ឆ្នាំ នោះក៏ត្រូវព័ត៌មានរាយការណ៍ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីបុរសម្នាក់នេះបានចាប់ចងកូនស្រីអាយុ ៨ ឆ្នាំដាក់លើម៉ូតូដឹងឲ្យទៅសាលារៀន និងត្រូវបានគេតាមថតរូបភាពបង្ហោះបានរយៈពេល៤៨ម៉ោង។ យ៉ាង ណារូបភាពនេះក៏ត្រូវបានគេបង្ហាញថា វាបានកើតឡើងនៅប្រទេសឥណ្ឌ ក្នុងអំឡុងឆ្នាំ២០១៧ កន្លងថ្មីៗ នេះ

ក្នុងនោះក៏បានបង្ហាញដែរថា « ក្រោយពីការសាកសួរពីប៉ូលិសឥណ្ឌាបាននិយាយថា ឪពុកបានបញ្ចុះបញ្ចូល កូនស្រីឲ្យទៅរៀន តែនាងមិនចង់ទៅទេ ក្រោយពីនាងប្រលងធ្លាក់មក ធ្វើឲ្យនាងបាក់ទឹកចិត្តក្នុងការ រៀន សូត្រ។ ឪពុកខ្វះធម៌ខន្តីនោះក៏ធ្វើទារុណកម្មចង់កូនស្រីដឹកទៅសាលា ទាំងរូបភាពដ៏ខ្មោចផ្សាយ សង្គមមិន ទទួលយកនោះទៅ»។ ប៉ូលិសនិងមហាជនបានចោទប្រកាន់ឪពុកក្មេងស្រីថា ពីបទរំលោភសន្តិភាព និង សេរីភាពកុការ។