ភ្នំពេញ៖ ​កញ្ញា ឌួង ម៉ានិច ដែល​ដណ្តើម​ភាព​លេច​ធ្លោ​លើ​វិថី​សិល្បៈ ខ្លាំង ក្នុង​ភាពក្លាហាន​ ហ៊ាន​យក​ទុនសម្ផស្ស​សិចស៊ី​ បង្អួច​ភ្នែក​មហាជន មិន​ញញើត​​ការ​រិះគន់​នោះ ។ ប៉ុន្តែ​ផ្ទុយ​នឹង​ការ​កត់​សម្គាល់​នោះ ឱ​កាស​នៃ​ពិធីបុណ្យ​កាន់​បិណ្ឌ តារាស្រី​ល្បី​លើ​រូប​ឆោមសម្ផស្ស​សិចស៊ី​រូបនេះ ក៏​ធ្វើ​ឲ្យ​មាន​ការ​កោតសរសើរមិន​តិចដែរ​ កាល​ដែលនាងគ្រងឈុត​បែបប្រពៃណី​។ ​

ឱកាស​បុណ្យ​ប្រពៃណី​ខ្មែរ​មក ។បុណ្យ​កាន់​បិណ្ឌ ចូលមក​ដល់​ នៅរាល់​ដំណើរ​យក​ចង្ហាន់​ពី​វត្តប្រគេនព្រះសង្ឃ​  មិន​ថា ជាតារា​សិល្បៈ​ឬក៏​អម្បូរមនុស្ស​នៃ​ត្រកូល​អភិជននោះ​ជា ទម្លាប់​ត្រូវ​គ្រងនឹង​សម្លៀកបំពាក់ប្រពៃណី​ខ្មែរ សំពត់ហូលផាម៉ួង​អាវ​ប៉ាក់ ។

ដិត​នឹង​សំណៅ​ប្រពៃ​ណី​ដ៏សុភាពរាបសារនិង​ទន់​ភ្លន់​នោះ ស្រីស្រស់​ជា​តារា​សម្តែង​រមែង​ស​ម្ញែ​ង​​សាច់​ដើម​ទ្រូង​ បុរសមូលខ្លំ​បុរសៗឃើ​ញ​អត់​ទ្រាំនឹងការគ្រឺតខ្នាញ់មិនបាន ដែល​លេច​ចេញ​លើប្រាណដ៏​សខ្ចី ពី​ចន្លោះ​នៃសម្លៀក​បំពាក់សម័យ​ទំនើប​ខ្លី​កំប៉ិត​ខើចក្រោម​វាល​លើ ។ នារដូវកាន់​បិណ្ឌនេះដែរ នាង ឌួង ម៉ានិច ​​ ប្រែរជាធ្វើ​ឲ្យ​ប្រជាពុទ្ធសាសន៍សនិក​ខ្មែរ ដែល​តែ​ង​តែ​ពោលពាក្យ​មិន​សំចៃមាត់​រិះគន់នាង លើការ​តុម​តែង​ខ្លួន​ បញ្ចេញ​សាច់​ទ្រូង​ស្ទើនឹង​លេច​កេរ​ស្រ្តី​នោះ ក៏មក​ពោលសរសើរនាងមិន​ដាច់​ពីមាត់​វិញ​​ ពី​ឈុតនាងគ្រងបែបប្រពៃណីខ្មែរ ។

សាទរនឹង​សារពោល​សរសើរនោះ នាង ឌួង ម៉ានិច បានប្រាប់​ថា ការ​ស្លៀក​ពាក្យ​ ខ្ញុំ​ដឹងថា នឹង​ត្រូវ​ស្លៀកពាក់បែបម៉េច មិន​មែន​ចេះ​តែ​ស្លៀកពាក់​តាមចំណងនោះ​ទេ​។ ស្រីស្រស់​រូបនេះ​អះ​អាង​​ថា ដ្បិត​ចំណូល​ចិត្ត​ខ្ញុំ​ចូល​ចិត្តសិច​ស៊ី ទាន់សម័យ ប៉ុន្តែ​ឳ​កាលបុណ្យ​ទាន​និង​ការ​ស្លៀក​​ពាក់​ទៅ​វត្តនោះ ខ្ញុំ​មិន​ដែល​រំលង​ទេសម្លៀកបំពាក់ប្រពៃណី​ខ្មែរ​»។