ភ្នំពេញ៖តារាសម្ដែង កែវ ស្រីនាង ដែលយូរៗបានលេចមុខក្នុងភាពយន្ដនិងMVថ្មីម្ដងៗនោះស្រាប់តែបានដឹកដៃលោកអែន ឌី ឡើងទៅឃោសនាបទចម្រៀងថ្មីនៅប៉ុស្ដិ៍PNNក្នុងកម្មវិធី”ស៊ីអារ្មណ៍”កាលពីរសៀលថ្ងៃ២០ខែកុម្ភៈដើម្បីឃោសនាបទចម្រៀងថ្មីរបស់អែនឌី“វិលវិញអូន”និងបទ”មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី”។
គេកត់សម្គាល់ថាកែវស្រីនាងនៅតែមានសម្រស់ផូផង់ដដែលថ្វីត្បិតតែសុខភាពអ្នកនាងមិនសូវអំណោយផលដោយមានជំងឺខ្លះៗប្រចាំកាយក៏ដោយ។ លោក អែន ឌី ដែលជាអ្នកជិតដិតបំផុតជាមួយ កែវ ស្រីនាង នោះបានសរសើរតារាសម្ដែង កែវ ស្រីនាងថាអ្នកនាងមានទេពកោសល្យល្អពិបាករកតារាណាអាចប្រៀបបានព្រោះចង់សាច់រឿងម៉េចក៏ ស្រីនាង លេងបានដែរក្នុងនោះមានទាំងការលេងស៊ិចស៊ីទៀតផង។
បើទោះជាស្រីនាងដែលមានស្វាមីជាជនជាតិអង់គ្លេសជាអ្នកមានទ្រព្យក៏ដោយតែតារាកូន១រូបនេះនៅតែបន្ដរអាជីពសិល្បៈដដែលគ្រាន់តែមិនប្រឡូកឲ្យពេញទំហ៊ឹងនោះទេ។តាមព័ត៌មានថា កែវ ស្រីនាង នឹងត្រៀមថតរឿងភាគថ្មីមួយទៀតឲ្យទូរទស្សន៍CTNនៅដើមឆ្នាំ២០១៨នេះព្រោះក្រុមផលិតករនៅតែត្រូវការនិងពេញចិត្តសម្ថភាពស្រីនាងដូចមុនអីចឹង៕
