ភ្នំពេញ៖ ភ្ជាប់ជាមួយរឿងប៊ុត សីហា ត្រូវបានប៉ូលីស ចាប់ខ្លួនរឿងសេពគ្រឿងញៀននោះ​អ្នកអានព័ត៌​មាន​ពេលព្រឹក្សនិងជានាយករងប៉ុស្ដិ៍ហង្សមាសលោកមាស រិទ្ធី ថែមទាំងបានទម្លាយរឿង ម៉ៅ ហាជី នឹងរឿងក្តីជា​មួយហង្សមាស។ លោកមាស រិទ្ធី បានទម្លាយថាហង្សមាសប្ដឹងម៉ៅ ហាជី ទៅសាលាដំបូងរាជធានីភ្នំ​ពេញ​បាន​ហង្សមាសបានឈ្នះក្ដី ។Image may contain: 1 person

ក្រោយមកហង្សមាសទទួលពាក្យបណ្ដឹងពីម៉ៅ ហាជីប្ដឹងទៅសាលាឧទរណ៍វិញ​ហង្សមាសឈ្នះ​ក្ដីទៀតហើយចុង​ក្រោយហាជី បន្ដរប្ដឹងហង្សមាសទៅសាលាកំពូលហង្សមាសនៅតែឈ្នះក្ដីទៀតសរុបឈ្នះទាំង៣លើក។ អ្នកអត្ថា​ធិប្បាយ​ព័ត៌មានពេលព្រឹករូបនេះសួរថាតើតុលាកាឯណ្ណាហ៊ានឲ្យម៉ៅ ហាជី ឈ្នះក្ដីទៅបើគាត់ធ្វើអីចឹងនោះ?ទោះជាប្ដឹងទៅដល់ណាក៏ហង្សមាសនៅតែឈ្នះដដែលហ្នឹង។Image may contain: 2 people, people smiling, people sitting

ម៉ៅ ហាជី ជាអតីតបេក្ខភាពCambodian Idol រដូវកាលទី១ដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រតែម្ចាស់ពាន​ធ្លាក់ក្នុងកណ្ដាប់ដៃនី រតនា ។ប្រភពបានឲ្យដឹងថា ហាជី បានជាប់កុងត្រាក្នុងកម្មវិធីCambodianIdol​របស់ហង្សមាស១ឆ្នាំតែអ្នកចម្រៀងរូបនេះបានចូលទៅផលិតកម្មថោនទាំងជាប់កុងត្រាទើបកើតរឿងប្ដឹងផ្ដល់គ្នាទៅតុលាការទាំងចម្រូងចម្រាសនេះ៕Image may contain: 3 people, people sitting, shoes, outdoor and natureImage may contain: 4 people, people smiling, people standing and outdoor