ភ្នំពេញ៖ កាលពីព្រឹកម្សិលមិញ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ លោកយាយជាជនអានាថាម្នាក់ ត្រូវបុរសម្នាក់ប្រទះឃើញដើរដួលស្លាប់នៅចំណុចផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីបុរសជាងកាត់ដេរម្នាក់បានរៀបរាប់ថា «ខ្ញុំបានឃើញមនុស្សស្រីចំណាស់ម្នាក់ អាយុប្រហែល ៧៥ឆ្នាំជនជាតិខ្មែរ បានដើរមកតាមបណ្ដោយផ្លូវលេខ១២៨ ពីកើតទៅលិចពេលមកដល់ចំណុចមុខហាងលក់សំលៀកបំពាក់ HARA ស្រាប់តែដួលដាច់ថ្ងាមកក្រោយនៅលើចិញ្ចើមផ្លូវតែម្តង»។

ភ្លាមៗនោះ បុរសជាងកាត់ដេរនោះ ព្យាយាមជួយសង្រ្គោះលោកយាយដែរ ប៉ុន្តែគួរឲ្យស្តាយលោកយាយបានដាច់ខ្យល់ស្លាប់ទៅហើយ៕