ភ្នំពេញ៖ ក្រោយតារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឃើញមានម្តាយ និងប្រពន្ធ បានចេញមុខបកស្រាយស្រដៀងគ្នាថា «រឿងនោះ មិនមែនជាការពិតឡើយ»។

ទន្ទឹងនឹងការបដិសេធដាច់អហង្ការនោះ ម្តាយ និងប្រពន្ធ កំពុងមានក្តីបារម្ភខ្លាចបាត់បង់ប្រជាប្រិយភាព​តារាចម្រៀង ប៊ុត សីហា យ៉ាងខ្លាំង។ ដូចអ្វីដែលម្តាយ ប៊ុត សីហា បាននិយាយកាលម្សិលមិញថា «ធ្វើបែបនេះ ដូចសម្លាប់កូនខ្ញុំចឹង»។ ក្នុងន័យនោះ អ្នកស្រីចង់បានន័យថា ធ្វើឲ្យកូនអ្នកស្រីបាត់បង់កិត្តិយស និងបាត់បង់ប្រជាប្រិយភាពជាដើម៕