ពោធិ៍សាត់៖ ស្ថិតក្នុងវ័យចំណាស់ សក់ល្បាយអាចម៍ខ្លា បុរសវ័យ ៦៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីម្សិលមិញ ថ្ងៃទី២២ កុម្ភៈ ខណៈបុរសនោះ បានចូលទៅកាប់ព្រៃនៅព្រំដែនប្រទេសថៃ ដើម្បីបានឈើបន្តិចបន្តួចលក់យកលុយមកឲ្យកូនទៅរៀន និងសល់ខ្លះទុកទិញម្ហូបអាហារប្រចាំថ្ងៃ។

យ៉ាងណាក៏ដោយ ឪពុកហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីឲ្យកូនបានសុខ និងថ្កុំថ្កើន។ នេះហើយជាទឹកចិត្តឪពុក ដែលហ៊ានប្តូរជីវិត ដើម្បីគ្រួសារសុខសាន្ត។ គួរបញ្ជាក់ថា បុរសជានជាតិខ្មែរឈ្មោះ ស៊ឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ខណៈបក្សពួក ៦នាក់ទៀត រត់គេចខ្លួនប្រកបដោយសុវត្ថិភាព៕