វៀតណាម៖ បុរសវៀតណាម មានមុខរបរជាអ្នកនេសាទ ចៃដន្យចាប់បានអណ្តើកចម្លែក១ក្បាល ដែលខ្លួនរបស់វាមានពណ៌មាសឆ្អិនឆ្អៅ ក្បាលរលោង ហើយឆ្នូតរបស់វាចែកជាក្រឡាមាន ៣ ឆ្នូត ។
អណ្តើកមាសនេះរាងរៅចម្លែក មានទម្ងន់ជាង ៣ គីឡូ នេះមានតម្លៃលើទីផ្សារប្រហែល ១៥.០០០ ដុល្លារ ក្នុង១គីឡូ។ ទោះជាយ៉ាងណា អណ្តើកដ៏មានហុងស៊ុយនេះ មិនត្រូវបានម្ចាស់លក់ទេ ពោលគឺបានប្រលែងចូលក្នុងទឹកទន្លេវិញ ដោយពុំបានប្រាប់ពីមូលហេតុឡើយ៕
