ភ្នំពេញ៖ បច្ចុប្បន្ននាយ ចយ ដែលស្ថិតនៅក្នុងក្រុមកំប្លែងនាយ ក្រឹមកំពុងតែមានសន្ទុះនៃការគាំទ្រមិនតិចនោះទេ។យ៉ាងណាមិញជីវិតគូរបស់តារារូបនេះ និងគូដណ្ដឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពផ្អែមល្ហែមខ្លាំឡើង ជាពិសេសនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃមង្គលរបស់តារាកំប្លែងរូបនេះហើយ។

ជាក់ស្ដែងគូដណ្តឹងនាយចយ បានបង្ហោះរូបភាព Pre-wedding មួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយនឹងសារដ៏ខ្លី ប៉ុន្តែពិតជាមានន័យ ដោយបានសរសេរថា«រាត្រីសួរស្តី ចា៎ នៅក្បែរអូនចឹងរហូតណាអង្ករក្ស បេះដូង»។ គួរបញ្ចាក់ផងដែលថាមង្គលការរបស់នាយចយ និងគូដណ្តឹង នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨ នាពេលខាងមុខនេះ៕