ភ្នំពេញ៖ ក្រោយពីជោគជ័យលើទឹកដីប្រទេសកូរ៉េខាងត្បូងតារាសម្តែង និងពិធីករដ៏ល្បី ប៉ែន ចំរ៉ុង ហាក់ទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងច្រើន។ជាពិសេសថ្មីៗមានអ្នកលេងបណ្ដាញសង្គមទម្លាយថា«អបអរសាទរ ប៉ែន ចំរ៉ុង មានទីផ្សារការងារឡើងវិញហើយ»។

ដោយឡែកអ្នកគាំទ្រមួយចំនួនបែរជានិយាយថា«ក្រោយស្ងប់ស្ងាត់រឿងអាស្រូវជាមួយអតីតប្រពន្ធប៉ែន ចំរ៉ុង ហា​ក់​ដូចជាឡើងកូដខ្លាំងទៅវិញ»។តែទោះជាយ៉ាងណា តារារូបនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណា​ក់ម​ហា​ជនទាំងក្នុង និងក្រៅប្រទេសផងដែរ។