ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះកញ្ញាសូរ្យ អេនណា បានបំពេញភារកិច្ចដោយបានចូលរួមក្នុងពិធីដើរម៉ូដនៅប្រទេសប្រទេសកូរ៉េ ក្នុងកម្មវិធី Winter Olympic Game2018 ដោយនាងនាំយកក្រម៉ាតំណាងឱ្យជាតិខ្មែរ និង​​​​​​មាននិមិ្មតសញ្ញាជាច្រើនទៀតទៅបង្ហាញលើឆាកអន្ដរជាតិក្នុងនាមជាកូនខ្មែរមួយរូប។

ក្រៅពីជោគជ័យក្នុងការងារហើយនោះ សូរ្យ អេនណា នាងក៏បានថតរូបជាច្រើនសន្លឹកជាមួយមិត្ដរួមការងារបង្ហោះក្នុងបណ្ដាសង្គម។ អ្វីដែលធ្វើឱ្យទស្សនិកជនចំឡែកក្នុងចិត្ដគឺ បានថតរូបជាមួយបុរសជនជាតិកូរ៉េម្នាក់បង្ហោះរូបនោះតែមួយសន្លឹកដោយមិនបានដាក់បញ្ចូលរូបអ្នកដទៃឡើយមើលទៅពិជាផ្អែមល្ហែមណាស់ សូម្បីតែអ្នកគាំទ្រនាងនៅស្រុកខ្មែរក៏សរសើរថា អ្នកទាំងពីរពិតសមគ្នាដែរ។

ចុះ សូរ្យ អេនណា វិញយល់យ៉ាងណាដែរ? ចំពោះបុរសម្នាក់នោះ ប្រសិនបើបានរាប់អានមើលចិត្ដថ្លើមគ្នាមែនអ្នកគាំទ្រនាងពិតជាសប្បាយចិត្ដមិនខាន ព្រោះខាងស្រីក៏ស្អាត បុរសក៏សង្ហា។ ទោះនៅឆ្ងាយជិតមិនសំខាន់ទេ បច្ចុ​ប្បន្នរឿងអ្វីក៏អាចកើតឡើងបានដែរ៕