នៅលើហ្វេសប៊ុករបស់កញ្ញា សុគន្ធ និសា នាព្រឹកថ្ងៃទី​៨ខែកញ្ញ បានធ្វើឱ្យអ្នកគាំទ្រ ជាច្រើន​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះនាង​ ខណៈ​នាង​បាន​ថត​រូប​ក្នុង​ឈុតប្រពៃណីខ្មែរ​ ឈរអោបម្តាយ​ យក​មកធ្វើ​ការបង្ហោះ​នៅ​ក្នុង​រដូវ​បុណ្យភ្ជុំបិណ្ឌ​។

ដោយនៅលើរូបភាពមួយសន្លឹកថតជាមួយអ្នកម្តាយជាទីស្រលាញ់កញ្ញា សុគន្ធ និសា បានប្រាប់ដូច្នេះថា៖ «ពីរ​នាក់​​ម៉ាក់ គាត់នាំកូនមកជួយថតផ្សព្វផ្សាយ ដល់ល្ខោនបុរាណខ្មែរ»

ឃើញរូបភាព និងសារមួយឃ្លានេះហើយ អ្នកគាំទ្រពិតជាមានភាពរីករាយ និង​មាន​មោទ​ន​ភា​ព​ចំ​ពោះ​ម្តាយ​កូន​អ្នក​ទាំងពីរយ៉ាងខ្លាំង ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈល្ខោនបុរាណខ្មែរយើង ដើ​ម្បីផ្សព​ផ្សាយ​ដល់​ក្មេង​ជំនាន់ក្រោយ ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍នាថ្ងៃអនាគត។

ជូនពរម្តាយកញ្ញា សុគន្ធ និសា មានសុខភាពល្អ និងមានសម្រស់ស្រស់ស្អាតផងដែរ៕