ភ្នំពេញ៖ ខណៈលេចឮថារឿង«ប៊ីអាយជី និងខ្មោចយក្សធំ» កំពុងតែជួបបញ្ហាជាមួយម៉ោងបញ្ចាំង ធ្វើឱ្យម្ចាស់ផលិតកម្មលោកឈី រដ្ឋា ចាងហ្វាងផលិតកម្ម C star កំពុងតែបុកពោះខ្លាចខាតចុងខាតដើមស្រាប់តែមានការចូលរួមលើកទឹកចិត្ដពីអ្នកនាងចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ។

ក្នុងនោះគេឃើញតារាសម្ដែងលោកង៉េត សុវណ្ណនេត និងមហាជនមួយចំនួនដែលបានចូលទស្សនារឿងនោះបានថ្លែងអំណរគុណដល់អ្នកនាងចន ច័ន្ទលក្ខិណា ដែលបានឈឺឆ្អាល និងជួយជាកម្លាំងចិត្ដដល់ និងសិល្បករក្រោមឱវាទ។ ជាងនេះគេសង្ឃឹមថា ប្រធានសមាគមរូបនេះនឹងជួយស្វែងរកដំណោះស្រាយឱ្យបានកាន់តែប្រសើរបន្ថែមទៀតដល់ពួក គេផងដែរ៕