ឥណ្ឌា៖ ទារកនៅប្រទេសឥណ្ឌាមានអត្រាស្លាប់ប្រចាំឆ្នាំ ១ភាគ៤ នៃកុមារទូទាំងពិភពលោក ពោលគឺស្មើនឹងប្រមាណជាង ៦០ម៉ឺននាក់ នេះបើយោងតាមការព្យាករណ៍របស់អង្គការយូណេហ្សេស។

ទាក់ទិនរឿងនេះ គ្រូពេទ្យជំនាញផ្នែកកុមារបានឲ្យដឹងថា «ម្តាយភាគច្រើន មិនសូវយកចិត្តទុកដាក់ ទើបបណ្តាលឲ្យទារក ស្លាប់ច្រើនបែបនេះ»។ ប្រភពដដែលបន្តថា «ម្យ៉ាងទៀត ម្តាយភាគច្រើនមានចំណេះដឹងទាប និងខ្វះបច្ចេកទេសមើលថែកូននៅមានកម្រិត»។