ភ្នំពេញ៖ ថ្មីៗនេះផលិតកម្មថោន ក៏កំពុងតែថត MV សម្រាប់បទចម្រៀងមួយមានចំណងជើងថា “ផ្សារកាប់គោ”ដែលបកស្រាយដោយអ្នកនាង កាតុ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ជាពិសេសថ្មីៗនេះនៅលើគណនីហ្វេសប៊ុកឈ្មោះ Pheakdy Eyបានបង្ហោះវីដេអូមួយគួឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវសកម្មភាពអ្នកនាង កាតុ កំពុងរាំតែមាននារីជាជនជាតិបរទេស ២រូប បានធ្វើការរាំជាមួយ ដោយភ្ជាប់ជាមួយសារផងដែរថា«កំពុងតែថត MVថ្មីរបស់បងតុស្រាប់តែនារីជនជាតិចិនពីរនាក់មកឃើញក្បាច់រាំ និងបទភ្លេងពីរោះក៏សុំរាំលេងកំស្សាន្តជាមួយបងតុដែរ។
បញ្ជាក់ផងដែរវីដេអូនេះទទួលបានការចាប់អារម្មណ៍ ដោយមានការចែករំឡែក និងអ្នកចូលមើលរាប់ម៉ឺនដង ឯណោះ។
