ភ្នំពេញ៖​តារាពហុជំនាញ ខាត់ សុឃីម នៅរដូវក្ដៅនេះអ្នកនាងបានចាត់ទុក្ខ ថាជារដូវ”ផ្ការីក” ព្រោះលុយហូរ ចូលជារៀងរាល់ថ្ងៃទាំងសម្អាងការនិងការកាត់សក់មង្គលការដោយពេញ១រដូវប្រាំង។យ៉ាងណាក្រុម ផលិត​ករ​ដែលផលិតភាពយន្ដតាមបណ្ដារទូរទស្សន៍មួយចំនួនបានខកចិត្តព្រោះថាសាច់រឿងខ្លះពួកគេត្រូវការអ្នកនាងសុឃីមទៅសម្ដែងដើម្បីឲ្យផ្ទៃរឿងទាំងមូលកាន់តែមានទម្ងន់ព្រោះតួអង្គសុឃីមសាកសមជាងគេបើទោះជាពេលនេះមានតារាច្រើនយ៉ាងណាក៏ដោយតែអ្នកនាងសុឃីមបែរជាមិនអាចថតសម្ដែងភាពយន្ដភាគឲ្យប៉ុស្ដិ៍ណាផ្សេងក្រៅតែពីប៉ុស្ដិ៍ទូរទស្សន៍ហង្សមាសបានឡើយទើបធ្វើឲ្យផលិតករមួយចំនួនដែលចង់បានខាត់សុឃីមនោះងាកទៅបង្ខំចិត្តផ្លាស់ប្ដូរតួផ្សេងជំនួសវិញ។ ​Image may contain: 1 person, standing

ខាត់សុឃីមធ្លាប់ប្រាប់អ្នកការសែតថាអ្នកនាងពិតជាបានចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសមែនក្នុងការថតភាពយន្ដភាគដូចនេះគឺមិនអាចថតឲ្យទូរទស្សន៍ណាផ្សេងបានទេ។តែការថតរឿងដុំបញ្ចាំង​នៅតាម​រោងកុនគឺអាចធ្វើទៅបានណព្រោះហង្សមាសហាមមិនឲ្យតែថតរឿងភាគអំឡុងពេលនៅមានកុងត្រាទេ។Image may contain: 1 person, close-up

អ្នកនាងខាត់ សុឃីម រស់នៅជាមួយស្វាមីអ៊ិន សុបញ្ញា ហៅផាណូនិងកូនប្រុសស្រីទាំង២យ៉ាង​មានសុភមង្គល​បន្ទាប់ពីរៀបការបានជាង៥ឆ្នាំមក។សុឃីមបានចូលថតភាពយន្ដភាគដំបូងឲ្យ​ប៉ុស្ដិ៍ហង្សមាស​រឿង​”បិសាចគូរឲ្យស្រលាញ់”ដែលអ្នកនាងសម្ដែងជាតួអង្គសំខាន់ម្នាក់៕Image may contain: 1 person, smiling, standingImage may contain: 2 people, people smiling, selfie and close-upImage may contain: 1 person, close-up