ភ្នំពេញ៖កំពូលតារាចម្រៀង លោក ណូយ វ៉ាន់ណេត កាលពីព្រលប់ថ្ងៃទី8ខែកញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកម៉ូតូធំ​ បើមកបុកចំពីមុខឡានពេញមួយទំហឹង បណ្តាយអោយ អ្នកបើកម៉ូតូធំស្លាប់ម្នាក់និងរបួសធ្ថន់ម្នាក់នៅលើផ្លូវជាតិលេខ4 នៅចំណុចគីឡូម៉ែត្រលេខ151 ជិតស្រែអំបិល ។

នៅរសៀលថ្ងៃទី8ខែកញ្ញនេះ កូនប្រុល លោក​ណូយ វណ្ណនេត បានបញ្ញាក់ប្រាប់តារាញួស៍ ថា ឪពុកខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍យប់ម៉ិញ​ ដោយម៉ូតូធំបើកមកបុកឡានគាត់នោះ​ ក្រៅពីឡានខួចមួយកំណាត់មុខ គាត់ក៏រងរបួសធ្ងន់ ហើយពេលនេះកំពុងបញ្ជួនទៅសង្គ្រោះនៅពេទ្យសូរិន្ទ​។ លោក ណូយ វណ្ណនេត ប្រឡូក អាជីពចម្រៀងជាង20ឆ្នាំ ហើយទទួលបានប្រជាប្រិយភាពខ្លាំង ។ កូនប្រុសកំពូលតារាចម្រៀង បានបញ្ជាក់បន្ថែមថា ឪពុកខ្ញុំ ដោយសារមានរបួសក្បាលធ្ងន់ ចាំបាច់នាំទៅសង្រ្គោះនៅពេទ្យសូរិន្ទ៕