ភ្នំពេញ៖ តារាសម្ដែងស្រី ដែលកំពុងកាក់កបយ៉ាងខ្លាំងផ្នែកទីផ្សារសិល្បៈកញ្ញា នៅ សូនីតា កាន់តែមានសម្រស់ស្រស់ស្អាត រាងបាន និងកម្ពស់ខ្ពស់សមមិនចាញ់តារាផ្សេងឡើយ។

យ៉ាងណាមិញក្រោយពីបង្ហាញរូបភាពជាច្រើនសន្លឹកដែលតារារូបនេះតុបតែងខ្លួនបែបកូនក្រមុំផងនោះ បែរជាមានអ្នកគាំទ្រលាន់មាត់ថា«នៅ សូនីតា កាន់តែស្រស់ស្អាតក្រោយបង្ហើបតំរុយកំណើតស្នេហ៏ជាងប្រាំឆ្នាំមក»។

ជាពិសេសកញ្ញា នៅ សូនីតា គឺមានវត្តមានជានិច្ច មិនថា កម្មវិធីតូចធំនោះទេ ពោលគឺមានទីផ្សារ មមាញឹកតែម្ដងដោយសារតែតារារូបនេះមានសម្រស់ ស្រស់ស្អាតពីធម្មជាតិ និងមុខមាត់អំណោយផលពីធម្មជាតិ លាយឡំទាំងទេពកោលស្យ ខាងសិល្បៈផង។