ភ្នំពេញ៖ តារាភាពយន្តជើងចាស់និងជាអ្នកផលិតកម្មវិធីកម្សាន្ត លោក ចា រិទ្ធី ក្នុងឳកាសប្រឡូកសិល្បៈជាង២០ឆ្នាំ ក្រៅពីល្បីកក្រើក មានមន្តស្នេហ៍ទំទាក់ទំទងស្នេហានិងនារីស្រស់ស្អាតច្រើនរាប់មិនអស់ តែក៏មិនដែលបង្ហាញឲ្យមហាជនដឹងដែរថា លោកមានជីវិតគ្រួសារថាមានកូនប្រុសស្រីគួរឲ្យស្រឡាញ់ប៉ុន្មាននាក់។

ដែលទើបតែឳកាសនៃការប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៧នោះ លោក ចា រិទ្ធី ក៏បង្ហាញវង្សភ័ក្ត្រកូនស្រីក្រមំស្តុក ជាមួយនិងលទ្ធផលល្អរបស់កូនស្រីខំរៀនរយៈពេល១២ឆ្នាំ។ ក្នុងទម្រង់មុខក៏មិនចាកពីសម្ផស្សវង្សភ័ក្រ្តឪពុកកូនស្រីលោក ចា រិទ្ធី ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុតខ្មៅ ឈរបង្ហាញរាងខ្ពស់ស្រឡះ បង្ហោះនៅក្នុងគណនីហ្វេសប៊ុកលោក ចា រិទ្ធី ដែលកន្លងមកកម្រឃើញលោក បង្ហោះរូបក្រុមគ្រួសារនោះ។

ព្រមនឹងការបង្ហាញរូបថតកូនស្រីស្រស់ស្អាត់របស់ លោក ចា រិទ្ធី និងទទួលបានពោលសរសើរយ៉ាងច្រើនពីគាំទ្រនៅក្នុងបណ្តាញសង្គមថា លោក ស្រី លោក ចា រិទ្ធី ស្រស់ស្អាត មិនចាញ់ប៉ា ហើយរូបក៏សង្ហាញ ។ លោក ចា រិទ្ធី ដែលជាឪពុកកូនស្រីកំពុងទទួលបានការសរសើរលើរូបសម្ផស្សកូនបានសរសេរលើកទឹកចិត្តកូនស្រីថា «កូនស្រីពៅសំណប់ចិត្តរបស់ប៉ា ថ្ងៃនេះប៉ាចង់ប្រាប់កូនថា ប៉ាសប្បាយចិត្តណាស់ ដែលកូនស្រីបានប្រលងបាក់ឌុបជាប់ ហើយបាននិទេ្ទសល្អទៀតគឺ និទ្ទេសB ដែលមានពិន្ទុកសរុប 97.463 ព្រោះលទ្ធផលនេះជាសមត្ថភាពផ្ទាល់របស់កូន ប៉ាសូមសរសើរ កូនរៀនពូកែរណាស់» ៕