ភ្នំពេញ៖ តារាសម្ដែងជើងចាស់ពីររូបលោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី តែងមាន​កេ​រ្តិ៍​​ឈ្មោះ​​​បោះសំឡេង និងទទួលបានការគាំទ្រ ពីទស្សនិកជន ក្មេងចាស់ជាច្រើន។

ក្រោ​យពីអ្ន​ក​ស្រី​​ត្រ​លប់មកមាតុភូមិកំណើតលើកនេះបានចាប់​ដៃគូសម្ដែងជាថ្មីជាមួយ គូចា​ស់​ លោ​ក ទេព​ រិន​ដា​រ៉ូ រួមជាមួយតារាក្មេងៗ ល្បីជំនាន់ក្រោយមួយចំនួនទៀត ក្នុង​រឿ​ង​ «ម្ចាស់​ក្រោ​លដំរី»។

យ៉ាងណាមិញទស្សនិកជន មិនតិចនោះទេ ដែលអន្ទះ​សារង់​ចាំទស្សនា ការសម្ដែងរបស់ តារាជើងចាស់ទាំង២​ដួង​​នេះ ព្រោះស្នាដៃអ្នកទាំង២ ត្រូវ​បាន​​មហា​ជ​ន ក្នុងនិងក្រៅប្រទេស ទទួលស្គាល់ពីសមត្ថភាពសម្ដែង យ៉ាងប៉ិនប្រសប់ តាមរ​​រឿ​ង​​ល្បីៗកន្លងមក ។