ភ្នំពេញ៖ មុនពេលពេលពេជ្រ ថៃ ជាប់ជ័យលាភីក្នុងកម្មវិធីThe voice kid Cambodia រូបគេបានសន្យាថានឹងធ្វើរឿងជាច្រើនសម្រាប់គ្រួសារ។ក្រោយពេជ្រ ថៃ មានកេរ្ដិ៍ឈ្មោះល្បីឈ្មោះក្នុងសង្គមសិល្បៈមកគេបានធ្វើអ្វីៗទៅ​តា​ម​​ការសន្យារបស់គេពិតប្រាកដមែន។

នៅក្នុងកម្មវិធីបុណ្យមួយពេជ្រ ថៃ បានឡើងបង្ហាញពីទឹកចិត្ដដឹងគុណចំពោះមាតាបិតាខ្លួន ព្រមទាំងជីដូនដែ​ល​ខំបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មាមក។ មិនតែប៉ុណ្ណោះថែមទាំងពោលពាក្យថានឹងមិនឱ្យអ្នកទាំងបីទៅ​ណា​ចោលខ្លួនឡើយ គឺរូបគេសុខចិត្ដស៊ូទ្រាំតស៊ូធ្វើការងារ ទោះបីជាលំបាកយ៉ាងណាក៏ដោយចុះឱ្យតែបានចិញ្ចឹ​ម​ឱពុ​ក​ម្ដាយដល់ថ្ងៃស្លាប់ខ្លួន។

គ្រាន់តែបង្ហើរពាក្យប៉ុន្មានឃ្លានេះអ្នកដែលបានចូលរួមក្នុងកម្មវិធីបុណ្យទាំងអស់ស្ទើរតែទប់ទឹកភ្នែកលែងជាប់នឹកសង្វេកនូវសំដីពេជ្រ ថៃ ខណៈគេជាក្មេងប្រុសម្នាក់សោះប៉ុន្ដែគេមានចិត្ដកត្ដញូចំពោះអ្នកមានគុណដល់ថ្នាក់ហ្នឹង៕