ភ្នំពេញ៖ ក្រោយបាត់មុខពីសិល្បៈយូតារាសម្ដែងស្រី អ្នកនាងមាស សុម៉ាវត្តីបា​ន​ទៅ​​រៀប​កា​រ​​ជាមួយនឹ​ងលោក សាំង ឈួងសៀន ជាអនិកជនខ្មែរ អាមេរិកាំង ដែ​ល​ជាវិ​ស្វក​រ​រស់​នៅទក្រុងទ្បុងបិច នៃស​ហរ​ដ្ធអា​មេរិ​ក​។

យ៉ាងណាមិញតារាសម្ដែ​ងម្នាក់​នេះ​មានកូនចំនួន ២ នាក់ ម្នាក់ស្រី ប្រុសម្នាក់ នៅក្នុងបន្ទុកគ្រួសារ ដោយរ​ស់​នៅ​យ៉ាងមានសុភមង្គលបំផុតរហូតអ្នកគាំទ្រលាន់មាត់គ្រប់គ្នាថា«មាស សុម៉ា​វត្តី​ កំ​ពុ​ង​ប្រើជីវិតសោយសុខនៅទឹ​ក​ដី​នាយសមុទ្រ»។

បញ្ជាក់ផងដែរ​តារា​ស្រីរូ​ប​នេះបាន​ក​សាងកេរ្តិឈ្មោះ តាមរយៈថតខ្សែភាពយន្ត និងចំរៀងកាយវិកា​រជា​ច្រើន​នៅ​ក្នុងផលិ​​តកម្ម​ល្បីៗ។