ឧត្តរមានជ័យ៖ កូនក្រមុំស្លុតចិត្ត និងបានយំសោកបោកខ្លួនដូចអកព្រាត់គូ ខណៈកូនកំលោះត្រូវខ្យល់គរស្លាប់ ក្នុងយប់ថ្ងៃចូលរោង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស ចាន់ឌី អាយុ ៣០ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស។ នៅថ្ងៃចូលរោងការ កូនកំលោះរូបនោះ មានអាការៈមិនសូវស្រួលខ្លួន និងចេះតែវិលមុខ លុះអាការៈនេះកាន់តែធ្ងន់ត្រូវ​បានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល ដាក់ខ្យល់តាមផ្លូវស្លាប់ ធ្វើឲ្យកូនក្រមុំយំឡើងផ្អើលភ្ញៀវប្រុសស្រី។

ក្រោយធ្វើកោសល្យវិច្ច័យសម្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករោងការត្រូវរើចេញភ្លាមៗ។