បាត់ដំបង៖ ស្ថិតក្នុងក្នុងជីវភាពខ្វះខាតលោកយាយជរាឈ្មោះថា កែវ រុំ មានវ័យ៧៨ ឆ្នាំកំពុង​រស់នៅ​ជាមួ​យជា​មួយ​នឹង​ចៅស្រី នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងបានធ្វើកា​រប្រកាសស្វែងរកកូនស្រីរប​ស់ខ្លួនដែល​បា​នទៅធ្វើ​ការនៅប្រទេសថៃ ដោយបានបាត់ដំណឹងអស់រយៈ៣ឆ្នាំ។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ អ៊ុត វាសនា បានបង្ហោះវីដេអូដែលបានធ្វើការសាកសួលោកយាយក៏បាននិយា​យ​ទាំងអួលដើមកថា«សូមបងប្អូនជួយស្វែងរកកូនស្រីដែលមានឈ្មោះ សាន សុជា ព្រោះលោកយាយព្រួយបារម្ភ​ចំ​ពោះ​​ចៅស្រី ដែល​នៅតូច ព្រោះខ្ញុំមានវ័យជរា និងមានជម្ងឺប្រចាំកាយ ខ្លាចមិនអាចចិញ្ចឹម​ចៅស្រី​តទៅមុ​ខទៀត​បាន»។​

យ៉ាងណាមិញក្រោយពីមានដំណឹងនេះមានមហាជនជាច្រើនសម្តែងក្តីអាណិត និងសំណូមពរ​ឲ្យមាន​សប្បុរស​ជន​ឲ្យ​ជួ​យ​​​ឧបត្ថម្ភដល់លោកយាយ និងចៅស្រី ដែលមានជីវភាពខ្វះ និងសង្ឃឺមថាលោ​កយាយនឹងស្វែ​ងរកកូនស្រីឃើ​ញវិ​ញ​ឆាប់ៗ៕