កំពង់ចាម៖ ករណីគ្រូពេទ្យបង្អែកខេត្តកំពង់ចាម វះស្ដ្រីឆ្លងទន្លេភ្លេចកន្សែងក្នុងពោះកំពុងស្ថិតក្នុងសភា​ព​ធ្ងន់​ធ្ងរ និងគ្មានលទ្ធភាព ក្នុងការព្យាបាលធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតដល់ស្រ្តីរងគ្រោះជាខ្លាំង។

យ៉ាងណាមិញក្រោយពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជ្រាប​ពី​ព័ត៌​មានអំពីស្ត្រីម្នាក់ដែលក្រុមគ្រូពេទ្យ នៃ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វេសប្រហែសរ​ហូត​ធ្វើឲ្យ​ភ្លេច​​កន្សែងនៅក្នុងពោះ នៅពេលវះកាត់សម្រាលកូន។

ទន្ទឹមនិងនោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានចិត្តអាណិតអាសូរ ក៏បាន​បញ្ជា​គ្រូពេ​ទ្យ​មួយ​ក្រុម​អោយយករថយន្តពេទ្យទៅដឹកស្រ្តីរងគ្រោះពីស្រុកកំណើតទៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បី​ធ្វើ​ការព្យា​បាល​បន្ត​រ​ហូតជាសះស្បើយ ។

ចំណែករឿងសាហ៊ុយ និងថ្លៃព្យាបាលទាំងឡាយ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទាំង​អស់​ ជាមួយគ្នានោះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានផ្ដល់ថវិកាឧបត្ថម្ភ ៥ លានរៀល ដល់​ស្ត្រី​​ជា​​អ្នកជម្ងឺ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ៕