ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងសិចស៊ី ដេននី ក្វាន់ និងគូស្នេហ៍ បានបើកសម្ពោធហាងលក់រថយន្តមួយកន្លែង ដែលមានវត្តមានចូលរួមពីឈ្មួញធំៗ និងអ្នកសិល្បៈផងដែរ។ ទន្ទឹមនេះ អ្នកសិល្បៈដូចគ្នា បានលាន់មាត់សរសើរតារាសម្តែងស្រីរូបនេះ ថា «ពិតជាយីអ៊ុនឡើងមែន ក្រោយបានគូស្នេហ៍កំលោះមាឌធាត់រួចមក»។

គួរបញ្ជាក់ថា ឃ្លាំងលក់រថយន្តនេះ គឺជាមុខរបររកស៊ីថ្មីមួយទៀត ដែលផ្តួចផ្តើមឡើង និងការខំប្រឹងប្រែងផ្ទាល់របស់ កញ្ញាដេននីក្វាន់និងអនាគតស្វាមីជាទីស្រលាញ់របស់នាងដោយត្រូវចំណាយដើមទុនដល់ខ្ទង់រាប់ម៉ឺិនដុល្លារ នាំយករថយន្តទំនើបៗមកដាក់លក់។