ភ្នំពេញ៖បើគិតពីអាយុកាលនៃការប្រឡូកចូលសិល្បៈរបស់កញ្ញាសុខ ពិសី យូរក្រែលមកហើយ ប៉ុន្ដែទស្សនិកជនមើលឃើញរូបសម្រស់នាងពុំមានការវិវដ្ដទៅរកភាពចាស់សោះ ផ្ទុយទៅវិញកាន់តែស្រស់ស្អាតជាងមុន។

 

  នាងប្រាប់ថា សព្វថ្ងៃការចេញសម្ដែងតាមស្ថានីយទូរទស្សន៍ និងការប្រគំតន្រ្ដីរបស់ក្រុមហ៊ុនផ្សេងៗ នៅតាមបណ្ដាខេត្ដច្រើនធ្វើអោយនាងរវល់ស្ទើរតែរកពេលសម្រាកមិនបាន។ បើទោះជាមានមានការមមាញឹកជាមួយការងារយ៉ាងណា នាងក៏មិនភ្លេចការថែទាំសុខភាព និងសម្រស់ដែរ។ លើសពីនេះដោយនាងញ៉ាំចំណីអាហារទៅតាមការណែនាំរបស់អ្នកជំនាញដែលមានបន្លែច្រើនជាងញ៉ាំបាយ និងសាច់។

បន្ថែមពីលើការទទួលទានអាហារនាងបានឈ្លាតពេលហាត់ប្រាណក្នុងមួយថ្ងៃយ៉ាងហោច៩ ទៅ១០នាទី។ ព្រមទាំងមានការប្រើផលិតផលឡេលាបថែរក្សាស្បែក។ពិសេសឈ្លាតពេលទំនេរស្ទីមដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួន ដោយប្រើទឹកឃ្មុំ ល្មៀត ពន្លៃ  និងទឹកដោះគោឆៃ ព្រោះវាជំនួយអោយស្បែកយើងកាន់តែមានភាពស្រស់ស្អាត ភ្លឺថ្លា៕

 

Comments