ភ្នំពេញ៖អតីតតារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៩០-២០០០ អ៊ុំ គន្ធា ដែលបានបាត់មុខពីរក្នុងរង្វង់សិល្បៈ ដោយការញាំញីពីជំងឺប្រចាំកាយ រស់នៅនឹងជីវភាពក៏ខ្វះខាតផងនោះ។ ថ្មីៗនេះក៏ធ្វើឲ្យមហាជនអ្នកគាំទ្រក្តុកក្តូលយ៉ាងខ្លាំង និងសារនាងទទួចសុំការយោគយល់ពីខាងស្ថានីយ៍ទូរទស្សន៍នានា ឲ្យនាងបានឡើងច្រើន បានប្រាក់ចិញ្ចឹមជីវិតបន្ត។

បើយោងតាមផេក Movies star researchបានបញ្ជាក់ថា«អ្នកនាងវេទនាយូរហើយគ្រាន់តែអ្នកនាងមិននិយាយ តែពេលនេះអ្នកនាងដល់ដំណាក់កាលមួយ ដែលមិនអាចទ្រាំបាន ណាត្រូវចិញ្ចឹមម្តាយនិងកូនៗ។ ក្នុងសារនោះក៏បង្ហាញទៀតថា« អ្នកនាង អ៊ុំ គន្ធា បានបន្ថែមថា មួយរយៈមុនមានអ្នកជួយជ្រោមជ្រែងអោយអ្នកនាងបានធ្វើការនៅក្នុងក្រសួង មួយ ប៉ុន្តែក្រោយមកបានមួយឆ្នាំក្រសួងនោះក៏លុបឈ្មោះអ្នកនាងចេញវិញ ដោយមិនដឹងមូលហេតុ។ ហេតុដូច្នេះអ្នកនាងមិនដឹងជាមានអ្វីទីពឹង អ្នកនាងក៏សំណូមពរអោយ ផេក Movies star research ចុះផ្សាយពីក្តីវេទនារបស់អ្នកនាង អោយមហាជនបានដឹង »។

អ្នកនាង អ៊ុំ គន្ធា គ្រារស់មូលគ្រួសារនិងតារាចម្រៀង ផាន សុផាន នាងគឺជាកំពូលតារាចម្រៀងល្បីនិយមការស្លៀកពាក់សិចស៊ី លេងខ្លួនជានារី ស៊ីវីល័យខ្លាំង បើទោះជាតារារូបនេះមានកូនប្រុសពីនាក់ហើយនោះក្តី។ ប៉ុន្តែដោយអកុសល ភាពសិចស៊ីនិងកេរឈ្មោះរន្ទឺលើអាជីពចម្រៀងត្រូវប្រែប្រួលរហូតដល់ចំណុចសូន្យ ជីវិតគ្រួសារក៏បែកបាក់គ្នា ខណៈរូបនាង ក៏មានផ្ទុះដោយមេរោគសង្គមដ៏កាចសាហាវ ។

ព្រមគ្នាម្ចាស់គណនីហ្វេសប៊ុក Movies star research ដែលគេស្គាល់ថា ជាអតីតតារាសម្តែង ស៊ិន ឧត្តមផល្លា បានបង្ហាញក៏បានបង្ហាញសារដ៏សង្វេត ដែលអ្នកនាង អ៊ុំ គន្ធា ឆាតមកសុំអ្នកនាង ក្នុងឳកាសបុណ្យកាន់បិណ្ឌនេះ។ដែលសរសេរថា «ម្សិលមិញគាត់ឆាតមកមីង សុំថវិកាបន្តិចបន្តួចដើម្បីធ្វើចង្ហាន់ទៅវត្ត មីងក៏បានជូនគាត់រួចហើយ ហើយគាត់បាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់មីង មីងអាណិតគាត់ណាស់ អញ្ចឹងបានមីងចុះផ្សាយក្រែងមានបងប្អូនណាអាណិតដល់គាត់ ៕