ភ្នំពេញ៖ នាង ចោម ច័ន្ទ ជាបងស្រីរបស់តារាសម្តែងស៊ិចស៊ី ដេនី ក្វាន់ និងជាម្តាយរបស់ នាងល្អហួស បានបង្ហាញគ្រឿងលម្អខ្លួន ដែលធ្វើឡើងពីមាសសុទ្ធក្រហមឆ្អិនឆ្អៅ ពាក់ស្រោចខ្លួន ក្នុងតម្លៃរហូតដល់ទៅជាង៤ម៉ឺនដុល្លាឯណោះ។
ជាមួយគ្នានោះអ្នកនាង ចោម ច័ន្ទ ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនផងដែរ ដោយលើកឡើងថា«សំភារៈនិយម និងគ្រឿងលំអជាប់ខ្លួន គឺជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ ទោះយករបស់ទាំងនេះ ទៅទិញនៅសេចក្តីសុខក៏វានៅតែមិនអាចទិញបាន»។
ខណៈបងស្រីតារាស៊ិចស៊ី ដេននី ក្វាន់រូបនេះបន្តទៀតថា«ឥទ្បូវ នេះខ្ញុំកំពុងដើរលើផ្លូវមួយ គិតថាត្រឹមត្រូវ និងមិនធ្វើអោយខ្ញុំឈឺក្បាល រឺមានផលប៉ះពាល់អារម្មណ៍នរណាម្នាក់ ថែខ្លួន និងថែរក្សាលាបមួយដែរ ផ្តល់អោយខ្ញុំយ៉ាងណាត្រូវតែតស៊ូនេះជាការតាំងចិត្តដែរមិនអាចផ្លាស់ប្តូរដើម្បី!ម៉ូតចាស់សាំ ៗដល់ម៉ូតថ្មីសំបូរកាទ្បៃដេញតាម»។
បញ្ជាក់ផងដែរ អ្នកនាងទើបតែបង្ហាញក្បាច់រចនារៀបចំនៅក្នុងបន្ទប់គេរបស់អ្នកនាង ដែលធ្វើឡើងពីឈើសុទ្ធតែម្តង ចំណែកឯតម្លៃវិញរហូតដល់ទៅជាង៦ម៉ឺនដុល្លារឯណោះធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
