ភ្នំពេញ៖មួយរយៈចុងក្រោយនេះលោកអៀង ចេនឡា មានវត្ដមានញឹកញាប់ក្នុងរឿងភាគទូរទស្សន៍។ អាចនិយាយបានថា លោកមានមុខច្រើនជាងតួឯកផង។ចង់ដឹងអត់ហេតុអ្វីលោកអៀង ចេនឡា ខ្លាំងដល់ថ្នាក់ហ្នឹង?

តារាសិល្បៈរូបនេះបញ្ជាក់ថា មូលហេតុលោកជោគជ័យព្រោះលោកមានទស្សនៈគិតថា ភាពដដែលជាសត្រូវនៃសិល្បៈទើបប្រឹងប្រែងលោកបង្កើតទេពកោសល្យថ្មីៗដើម្បីតម្រូវការទីផ្សារ។ យ៊ីអ៊ុនក៏ជារឿងមួយដែរ ព្រោះមួយរយៈចុងក្រោយលោកគិតអ្វី ធ្វើអ្វីក៏បានសម្រេចដែរ។

លោកអៀង ចេនឡា ប្រាប់ទៀតថា ៖«ទោះបីជាទេវតាជួយយើងពិតមែន តែយើងត្រូវជួយខ្លួនឯងដែរ។ បើយើងទទួលបានការងារល្អៗច្រើន តែយើងមិនចេះគោរពពេលវេលា មិនស្រលាញ់ការងារ ធ្វើឱ្យអ្នករួមការងារឈឺក្បាលជាមួយយើងទេវតាក៏មិនអាចជួយយើងដែរ។ម្យ៉ាងទៀតយើងត្រូវតែចេះគោរព ដឹងគុណចំពោះឪពុកម្ដាយទើបទេវតាតាមថែ»៕

 

Comments