ខ្មែរ៖ រូបភាពប្ដីប្រពន្ធពីរនាក់ កំពុងសម្រាលកូននៅកណ្ដាលផ្លូវនោះក៏បង្ហាញពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គ​ម​តៗ​គ្នា ដែលបង្ហាញឲ្យឃើញពីទឹកចិត្តបុរសជាប្តី យកដៃម្ខាងទ្រកូន ដែម្ខាងក្រសោបប្រពន្ធនឹងជើងម្ខាងធ្វើជាខ្នើយឲ្យប្រពន្ធកើយ!! ដែលធ្វើឲ្យមហាជនពោលសរសើរថា តើមាន បុរសប៉ុន្មានអ្នកដែធ្វើបានដូចគាត់?។

ពីរូបភាពដែលត្រូវបានមជ្ឈដ្ឋាននានាទាញការចាប់អារម្មណ៍និងធ្វើជាគំរូនៃបុរសៗគួរធ្វើដាក់ភរិយាឬដៃគូជីវិតក្នុងវេលាចាំបាច់នេះ ក៏មានសារពោលបន្តថា«នេះហើយជាប្ដីចេះដឹងទុក្ខធុរះ ដូចជាមិនមានច្រើនទេនៅលើលោ​ក​​​​នេះ ប្ដីដែលនៅជិតផ្ដល់ភាពកក់ក្ដៅ ធ្វើឲ្យប្រពន្ធខំតស៊ូដើម្បីឆ្លងកាត់ឧបសគ្គ»។

បញ្ជាក់ផងដែរប្ដីប្រពន្ធមួយគូនេះរួមទាំងអ្នកលេងបណ្ដាសង្គមសប្បាយចិត្តនឹងត្រេកអរយ៉ាងខ្លាំង ពេលលឺថានាងឆ្លងផុត នឹង មានសុខភាពធម្មតាទាំងនាងទាំងកូន។