ភ្នំពេញ៖ ហ្សូណូ ងារជាតារាចម្រៀងសម្លេងធ្ងន់ រាងខ្ពស់សង្ហា តែក្រោយពី បានចូលរួមសម្តែងក្នុងរឿង “សិសិររដូវក្នុងបេះដូង” ក៏ទទួលបានការគាំទ្រ ជាច្រើនពីសំណាក់មិត្តៗយុវវ័យ។ ពេលនេះតារាចម្រៀងពោះម៉ាយកូនមួយក្រៅខាន់ស្លារូបនេះ ក៏សង្វាតខ្លាំងនិងការងារជំនួញក្រៅសិល្បៈ។

តែយ៉ាងណាការងារសិល្បៈចម្រៀងនៅក្នុងទ្រនំហង្សមាស របស់តារាចម្រៀងរូបសង្ហារូបនេះ នៅមិនមានភាពថម​ថយ ដែលធ្វើឲ្យខ្លួនបារម្ភប្រាក់ចំណូល ហើយរត់ទៅស្វែងរកចំណូលថ្មីនោះទេ ពោលគឺតារារូបនេះ ហាក់កាន់តែមាន​ទីផ្សារសិល្បៈខ្លាំង ក្រៅពីច្រៀងក៏ក្លាយជាតួសម្តែងភាពយន្តដែលមានការគាំទ្រច្រើនផងដែរ។

ក្នុងនោះដែរ ហ្សូណូ ក៏បានឲ្យដឹងថា «ការចាប់យកមុខរបរលក់សម្លៀកបំពាក់ ស្បែកជើង ព្រមទាំងកាបូប បុរ​ស​ៗ​ទាន់សម័យ នៅឯខេត្តបាត់ដំបង នោះវាក៏មិនប៉ះពាល់ដល់ការងារសិល្បៈដែរ ដែលយើងមានអ្នកលក់និងមើលការខុសត្រូវដែរ»។

គេឃើញថា ជំនួញក្រៅសិល្បៈរបស់តារាចម្រៀង ហ្សូណូ នៅលើទឹកដីខេត្តបាត់ដំបងនោះ ក៏មានអ្នកអតិ​ថិជ​នម​ក​ជួយគាំទ្រច្រើន បើទោះជាទើបនឹងបើកនោះក្តី ។ ក្នុងមោទនៈភាពនេះ ហ្សូណូ ក៏បង្ហាញថា «ដោយខេត្តនេះ សម្បូរទៅដោយប្រជាជនជាច្រើនរស់នៅ ហើយក៏អាចនិយាយជាខេត្តដែលស៊ីវិល័យ ទើបឆាប់ទាក់ទាញបានការគាំទ្រច្រើននេះ»។