ភ្នំពេញ៖បន្ទាប់ពីអ្នក​នាងលី ចាន់សីហា សម្រាលបានកូនស្រីជាទីស្រលាញ់មក អ្នកគាំទ្រក៏ដូចជាមហាជនទូទៅឃើញឧស្សាហ៍ឃើញនាងបង្ហោះរូបជាមួយកូនស្រី រហូតធ្វើឱ្យគេគិតថា នាងប្រហែលជាទៅណាលែងរួចហើយ។

គេមិនដឹងថាការបង្ហោះរូបភាពបែបនេះ នាងមានបំណងចង់បង្អួតមិត្ដភ័ក្ដិថា នាងមានកូនហើយ ឬយ៉ាងណាទេ? តែយ៉ាងហោចគេមើលឃើញថា នាងមានចេតនាចង់បានបង្ហាញថា នាងកំពុងតែស្រលាញ់ពេញចិត្ដ និងថ្នាក់ថ្នមកូនស្រីដោយទំនួលខុសត្រូវក្នុងនាមជាម្ដាយ។ ពិសេសគេជឿថា នេះជាវិធីល្អសម្រាប់ការចង់ចិត្ដស្វាមីនាងមិនឱ្យងាករេចិត្ដឡើយ។

ទោះយ៉ាងណាពេលឃើញរូបភាពទាំងនោះមហាជនគិតថាលី ចាន់សីហា ប្រហែលជាគ្មានឱកាសចាប់យកអាជីពសិល្បៈទៀតនោះទេ បើនាងឃ្លាតពីកូនមួយជំហានមិនបានផងនោះ៕