ចិន៖ ថ្ងៃដ៏ពិសេសមួយនេះ តែបែរជាមានរឿងសៅហ្មងទៅវិញ ខណៈឪពុកកូនកំលោះបែរជាចាប់ថើបកូនក្រមំ នៅកណ្ដាលឆាកធ្វើឲ្យផ្អើលភ្ញៀវពេញរោងការ។ វីដេអូឃ្លីបមុនថ្ងៃមានរឿងគួរឲ្យអាម៉ាស់នេះ ត្រូវបាន ភ្ញៀវម្នាក់ ថតបានឃើញថា បុរសជាឪពុកកំលោះ បានបណ្ដើរអនាគតកូនប្រសារស្រី ឡើងទៅលើឆាក ដោយកៀក ស្មា នាង ធ្វើខ្លួនឯងដូចជាកូនកំលោះអញ្ចឹង ដោយឃើញកូនក្រមុំស្លៀកពាក់យ៉ាងស្រស់ស្អាត ជាមួយឈុត ក្រហម​ឆ្អិន រួមទាំងសាច់សខ្ចីដូចសំឡី ធ្វើឲ្យឪពុកក្មេកទ្រាំចិត្តប្រាណមិនបានក៏ស្ទុះទៅ ឳបនាងពេញៗដៃ ហើយ​ថែម​ទាំងថើបមាត់នាងឥតសំចៃ ធ្វើឲ្យរងនូវសេចក្ដីអាម៉ាស់ទាំងគ្រួសារ។

បន្ទាប់ពីបានកើតរឿងមកបុរសជាពិធិករក្នុងពិធីមង្គលការនោះបានឃើញហើយស្រែកដាក់ម៉ៃក្រូហ្វូនយ៉ាងខ្លាំងធ្វើឲ្យផ្អើលអស់មនុស្សម្នាដែលកំពុងញុំាអាហារយ៉ាងឆ្ងាញ់។ ចំណែកគ្រួសារខាងស្រី​មានការខឹងសម្បារ​យ៉ាង​ខ្លាំង ហើយក៏នាំគ្នាស្ទុះទៅចាប់ឪពុកក្មេកកូនក្រមុំ ហើយបានវាយតប់ផ្អើលពេញរោងការតែម្ដង ហើយ​ឪពុក​ក្មេកនោះក៏រត់បាត់ពីពិធីមង្គលការកូនតែម្ដង។