ភ្នំពេញ៖ មុននេះ ឆៃលី ដាឡែន បានបង្ហោះសារឌឺដងទៅកាន់បុគ្គលម្នាក់ក្នុងកំហឹងយ៉ាងខ្លាំង ដែលធ្វើឲ្យផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជន ជាមួយការសន្និដ្ឋានថា បុគ្គលនោះធ្វើមកលើអ្នកនាងឆៃ លីដាឡែន មិនមែនធម្មតាឡើយទើបនាងសរសេរសាធ្ងន់ៗបែបនេះ។

ក្នុងសារដែលបង្ហាញពីភាពហ្មងសៅ ដែលមិនអាចលាក់ទុកក្នុងទ្រូង ឲ្យឈឺចាប់តែម្នាក់ឯងនោះ តារាសម្រៀងនិងសម្តែងសម្ផស្សសិចស៊ីយ៉េៗ ដែលទើបធ្លាយដំណឹងមានកូនប្រុសមួយ នាង ឆៃលី ដាឡែន បានពោលរៀបរាប់ បង្ហាញជាសាធារណៈថា «អ្នកមើលមកខ្ញុំអាក្រក់ អ្នកមិនដែលមើលមកខ្ញុំក្នុងផ្លូវល្អទេ មួយជីវិតខ្ញុំ ទោះខ្ញុំធ្វើល្អនឹងអ្នកឯងដល់ងាប់ទៀតក៏នៅតែអាក្រក់ដែរ»។

ក្នុងសារដដែលបន្តពីពាក្យលើកឡើង ថាក្នុងកែវភ្នែកអ្នកឯងនោះ ទោះអ្នកឯងដើរប្រាប់គេថាខ្ញុំអាក្រក់ ក៏គេមិនជឿដែរ។ ខណៈតារាស្រីកូនមួយរូបនេះក៏អះអាងថា« ថ្ងៃណាមួយទង្វើអ្នកឯងធ្វើ គេនឹងដឹងថាអ្នកណាអាក្រក់ពិតប្រាកដ។ ខ្ញុំធ្វើបុណ្យជាមួយអ្នកទាំងប៉ុន្មានសុំឱ្យបុណ្យនោះនាំឱ្យខ្ញុំជួបតែអ្វីដែលល្អ ហើយទង្វើអ្នកឯងសងគុណខ្ញុំទាំងប៉ុន្មាន ឱ្យអ្នកឯងទទួលកម្មគ្មានថ្ងៃឈប់ លើសអ្វីដែលអ្នកឯងធ្វើដាក់ខ្ញុំទៅទៀត»។

តារាស្រីដែលទើបក្លាយខ្លួនជាម្តាយគេរូបនេះ ក៏អះអាងបន្តទៀតថា« ធ្វើបុណ្យពិតជាបានទោសមែន តែខ្ញុំជឿលើបុណ្យ ធ្វើបុណ្យបានបុណ្យ ធ្វើអាក្រក់នឹងទទួលផលអាក្រក់ ឆាប់ៗនេះ»។