ភ្នំពេញ៖តារាសម្ដែងសាច់សខ្ចី ដែលកំពុងមានរាសីល្អក្នុងសិល្បៈ ទាំងជីវភាពក៏ស្ទុះឡើងរស់នៅនឹងលើផ្ទះវីឡាដ៏ស្កឹមស្កៃ នាង សួង សាខារ៉ានីត នៅមុននេះបានបង្ហាញសារនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ផ្ទុះការងឿងឆ្ងល់និងអត្ថន័យសារដែលនាងបង្ហាញពីការងប់ងល់និងភេសជ្ជៈផ្ទុកជាតិស្រវឹង។

នៅលើបណ្ដាញទំនាក់ទំនងសង្គមដោយសម្ដែងនូវអារម្មណ៍សោកស្ដាយពេលពេទ្យប្រាប់ថាឱ្យតមផឹកស្រា នាង សួង សាខារ៉ានីត ក៏បានពោលដែរថា វាពិតជាធ្វើឱ្យខ្ញុំពិបាកចិត្ដជាងបែកសង្សារទៅទៀត»។

 

ក្នុងសារដដែលនោះដែរនាងសរសេរថា៖«ពេទ្យឱ្យតមផឹកហើយ ចប់ៗៗៗ ពិបាកចិត្ដជាងសង្សារការចោលទៀត។ មនុស្សធ្លាប់ល្បីថា ដល់ពេលឥឡូវហាមដាច់ខាតអញ្ចឹ្ងងពិតជាពិបាកទទួលយកណាស់ តើមានមនុស្សប៉ុន្មាននាក់យល់អារម្មណ៍មួយនេះ?វវ ថាឯងឬកពាទៀត តែមិនអីទេព្រោះខ្ញុំបានត្រៀមសំនួររួចហើយ បើអ្នកណាបង្ខំផឹកខ្ញុំសួរយ៉ាងខ្លីថា តើចង់ឃើញខ្ញុំរស់ ឬចង់ឃើញខ្ញុំទៅឆ្ងាយ?»៕