ភ្នំពេញ៖កូនស្រីលោក ហួ ឡាវី នាងវី ឌីណែត ដែលភ្លក្សរសជាតិលើក ដំបូងជាតួឯក ស្រីរបស់ ផលិត កម្ម រស្មីហង្សមាសរឿង”រាជបុត្រកង្កែប”ប៉ៈជាមួយតួឯកប្រុស លោក នី រតនា នោះស្រាប់ តែពេល នេះបែរ ជាថ្ងូរ ថាការធ្វើតួឯកមិនមែនជាការស្រួលទេ ហើយឈុតដែលនាងពិបាកបំផុតនោះ គឺការធ្លាក់រមៀលពីលើ ភ្នំ ដោយ ពេលខ្លះមានអារម្មណ៍ថាឈឺចាប់ខ្លាំងដែរ។ម្ចាស់បទ”ខ្យល់បក់ចូលភ្នែក”រូបនេះបានឲ្យដឹងទៀតថា ខ្ញុំមានការហត់នឿយដែរព្រោះច្រៀងផងរត់ទៅផងថតកុនផងតែដោយសារស្រលាញ់អាជីពសិល្បៈនេះទោះជាហង្សមាសឲ្យធ្វើជាតួអីក៏ព្រមតាមដែរ។Image result for វី ឌីណែត

ក្រៅពីមាននាង វី ឌីណែត និងនី រតនា ជាតួឯកប្រុសស្រីនោះរឿង”រាជបុត្រកង្កែប”ក៏មានថែល ថៃ និងសួស វីហ្សា ជាតួរ ងផងដែរ។វី ឌីណែត ថា សម្រាប់ឆ្នាំ២០១៨នេះនាងរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុនៗ តែការចំណាយទៅលើក្រុមរាំ និងសម្លៀកបំពាក់ក៏ច្រើនជាងពេលមុនៗដែរអីចឹងនាង​តម្លើងថ្លៃ​ខ្ពស់ជាង​ឆ្នាំ​មុនបន្ដិចតែសម្រាប់ការងារសប្បុរសធម៌គឺនៅតែឆ្លៀតជួយដល់សង្គមដូចមុនដដែល។Image result for វី ឌីណែត

ទោះជាយ៉ាងណានៅពេលដែលសួរថា តើឌី ណែត សង្ឃឹមល្បីល្បាញដូចឪពុកនាងលោកហួ ឡាវី ដែរឬ​អត់​នោះ​នាងឌី ណែត ថា មិនហ៊ាននិយាយមុនឡើយតែទាំងការច្រៀងនិងថតភាពយន្ដគឺ នាងនឹងប្រឹង​ប្រែង​ឲ្យបាន​ស្មើរគ្នា៕Image result for វី ឌីណែតImage result for វី ឌីណែត