នេះជាលើកទី១ហើយដែលស្រីស្អាតម៉ាក សែនសូនីតា បានស្ម័គ្រចិត្តកាយទៅថតអោបថើបជាមួយលោកអែន ឌី ជាលើកទី១ក្នុងMVបទថ្មីរបស់អតីតអ្នកចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះដើម្បីចេញមុនចូលឆ្នាំខ្មែរនេះ។តូតា ក្រៅពីលេងឈុតស្មិតល្មូតជាមួយលោកអែន ឌី នោះនាងក៍មានឈុតស្នេហាជាច្រើនជាមួយប្រុសសង្ហារលោកប៉ែន ចាន់សិទ្ធិ អតីតFreshie Girl លេខ១ ផងដែរ។
ការបង្ហាញខ្លួនក្នុងការថតសម្ដែងខារ៉ាអូខេជាមួយលោកអែន ឌី របស់ស្រីស្រស់ម៉ាក សែនសូនីតា នៅពេលនេះគឺចំពេលដែលនាងកំពុងតែល្បីល្បាញរឿងមានស្នេហាជាមួយលោកថៅកែរផលិតកម្មAngkor Picture លោកប៉ុល វិបូរ ហៅនីត ផងដែរហេតុនេះហើយបានជាគេសរសើរថាលោកថៅកែរផលិតកម្មពិតជាចិត្តទូលាយមែន ដែលបណ្ដោយឲ្យនាងតូតា លេងឈុតស្នេហា ជាមួយលោកអែន ឌី ដោយសេរី តែម្ដង បើទោះជាមុននេះលេចឭថាតារាសម្ដែងរូបនេះមិនចង់ថតសម្ដែងភាពយន្ដស៊ិចស៊ី ព្រោះខ្លាចសង្សារប្រចណ្ឌក៍ដោយ។
ម៉ាក សែនសូនីតា តួឯកស្រីរឿង”កូនពស់កេងកង”របស់ទូរទស្សន៍ហង្សមាស ដែលពេលនេះនាងក្លាយទៅជាថៅកែរស្រីហាង”ផែសមុទ្រ”ដែលមាន២សាខាហើយនឹងត្រៀមសម្ភោធសាខាទី៣នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ។ប៉ុន្ដែរនៅពេលដែលអ្នកការសែតសួរនាំពីរឿងរៀបការជាមួយលោកនីត នោះតូតា ថានាងមិនទាន់គិតឆាប់ៗនេះឡើយ៕
