ភ្នំពេញ៖ស្របពេលដែលតារាល្បីៗជាច្រើនកំពុងតែប្រជែងគ្នាសម្រុកកើបលុយនៅរដូវក្ដៅនេះស្រាប់តែបាត់មុខស្រីស្អាត របស់ផលិតកម្មសាន់ដេនាងគង់ សុកញ្ញា ហៅអែន ជី ឲ្យសូន្យឈឹងតែម្ដង ដោយមិនអើរពើរច្រៀង រាំតាម ឆាកតន្ដ្រីដូចមុនទៀតឡើយតាំងពីនាងក្លាយទៅជាថៅកែរស្រីហាងលក់សម្លៀកបំពាក់”អែនជី”នៅផ្លូវផ្ការាំទឹករាំមក។
អ្នកខ្លះថានាងអែន ជី ត្រូវគូដណ្ដឹងហួងហែងនិងខ្លះទៀតថានាងលែងចង់ល្បីនិងអាជីពសិល្បៈទៀតហើយ ព្រោះតែពេលនេះកំពុងតែបន្ទំស្បែកត្រៀមចូលរោងការនៅក្រោយចូលឆ្នាំខ្មែរនេះហើយ។
ក្នុងជំនួបជាមួយអ្នកការសែតកន្លងមក អែន ជី បានឲ្យដឹងថា ពេលនេះខ្ញុំនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មសាន់ដេអីចឹងគ្រាន់តែថាពេលណាមានបទចម្រៀងទើបទៅថតហើយទោះជាបាត់មុខម៉ារយៈមែនប៉ុន្ដែនៅតែមានបណ្ដារទូរទស្សន៍ផ្សេងៗហៅនាងច្រៀងអីចឹងគ្រាន់តែនាងមិនមានបទថ្មីអីចឹងក៏មិនទាន់ទទួល។ដោយឡែកចំពោះដំណឹងថាខ្ញុំនឹងចូលរោងការនៅខែឧសភាឆ្នាំ២០១៨នេះគឺជាការពិតប្រសិនបើគ្មានអ្វីត្រូវផ្លាស់ប្ដូរទេនោះ។
