ភ្នំពេញ៖ តារាសម្ដែងនិងជាពិធីករលោកយ៉ែម សំអូន ដែលលេចមុខនៅផ្សារ ទំនើប AeonMallក្នុង នាមជា ទូតសុឆន្ទះ(Brand Ambassador)របស់ភេសជ្ជៈប៉ូវកំលាំង គ្រូនសាន្ដ កាលពីល្ងាចថ្ងៃទី២៦កុម្ភៈ នេះធ្វើ ឲ្យ អ្នកដើរផ្សារពេញបរិវេណជាន់ផ្ទាល់ដីតែម្ដងព្រោះតែកម្មវិធីដ៏រីករាយនេះមានតារាបង្ហាញម៉ូដល្បីៗជាច្រើនដួងបានទៅបង្ហាញខ្លួនដើម្បីអបអរសាទរការដាក់ឲ្យសម្ភោធជាផ្លូវការនេះក្នុងនោះមានដូចជាអ្នកនាងចន ច័ន្ទលក្ខិណា ,សូដា នីតា ជាដើម។Image may contain: 6 people, people smiling, people standing and indoor

លោកយ៉ែម សំអូន មិនបានប្រាប់ថាតម្លៃខ្លួនដែលទទួលបាននោះប៉ុន្មានទេ គ្រាន់តែមានការបង្ហើប ពីអ្នក រួមអាជីពលោកថាមិនមែនស៊ីថ្លៃតិចម៉ឺនដុល្លាឡើយ។ យ៉ាងណាការក្លាយទៅជាទូត សុឆន្ទះគ្រូនសាន្ដ របស់ លោកយ៉ែម សំអូន នៅពេលនេះគឺនៅពេលដែលអាជីពសិល្បៈរបស់លោកហក់ឡើងគួរឲ្យកត់សម្គាល់ដែរ តាម រយៈការថតភាពយន្ដនិងការងារជាពិធីករតាមកម្មវិធីធំៗនោះដែលធ្វើឲ្យលោកអាចរកប្រាក់ចំណូលបានច្រើនពីសិល្បៈក្នុង១ខែទើបគេឃើញលោក សំអូន មានរថយន្ដទំនើបជិះនិងមានផ្ទះវីឡារស់នៅយ៉ាងហ៊ឺហាផងដែរ។Image may contain: 10 people, people smiling

ប៉ុន្ដែរតាំងពីបែកបាក់ភរិយាអ្នកនាង យ៉ាន លីនដា មកយ៉ែម សំអូនមានពេលខ្លះក៏ស្រងូត ស្រងាត់ចម្លែក ជាងពេលមុនដែរព្រោះជោគជ័យក្នុងអាជីពសិល្បៈមែនតែបាត់បង់ភាពផ្អែមល្ហែមសុភមង្គលក្នុងគ្រូសារទៅហើយ៕Image may contain: 2 people, people sittingImage may contain: 3 people, people standing