ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី២៧ កុម្ភៈនេះ នាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា ឆ្នាំ២០១៧អគ្គនាយកដ្ឋាន បានឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសខុសច្បាប់ សរុប១,៨៨៥នាក់ មាន៤៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម៩១៧នាក់, ចិន៥៩៨នាក់, នីហ្សេរីយ៉ា១៥៥នាក់, ឥណ្ឌា៣១នាក់,​ តៃវ៉ាន៣១នាក់, កូរ៉េខាងត្បូង១៥នាក់, អង់គ្លេស១៤នាក់, អាមេរិក១៣នាក់, ហ្វីលីពីន១២នាក់។

បើតាមនាយឧត្តមសេនីយ៍ អគ្គនាយក ដោយអនុវត្តតាមអនុស្សារណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ២០១៧ បានទទួលពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍ចំនួន ០៤លើក មនុស្ស២៨នាក់។