ភ្នំពេញ៖ ក្រោយកើតមានមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែលេចធ្លាយ និង​ចែក​ចាយ​តៗ​គ្នាវីដេអូនារីរាំស្រាតដ៏ស្រើបស្រាល ក្នុងក្លឹបកំសាន្ត កូឡូសូ សមត្ថកិច្ចបានចេញប្រតិបត្តិការចុះបិទទីតាំងក្លឹបកំសាន្ត នោះភ្លាមៗតែម្ដង។

ដោយឡែកតារាសម្ដែងសិចស៊ី ដេនី ក្វាន់ វិញបានញ្ចេញប្រតិកម្មយ៉ាងខ្លាំងទាំងក្រុមបុរសចូលក្លឹបកំសាន្ត និងនារីរាំស្រាតនោះយ៉ាងចាស់ដៃតែម្តង។

ដោយតារាស៊ិចស៊ីរូបនេះលើកឡើងថា«មនុស្សប្រុសស្អីមិចក៏ថោកទាបម្ល៉េះ? អាងតែខ្លួនមានលុយមិនគិតពីកិ​ត្តិ​យ​សរបស់មនុស្សស្រីសោះ…ចំណែកខាងស្រីវិញក៏ថោកហួសថ្លែង ហេតុតែចង់បានលុយគេទោះស្រាតអោយប្រុសមួយ​​​ហ្វូងមើលក៏ស្រាតដែលអោយតែបានលុយ និយាយទៅម្យ៉ាងម្នាក់ទេគឺថោកទាំងពីរនឹង»៕