ភ្នំពេញ៖ អ្នកនាង យុគ ចិន្តា ពិធីការិនីដែលមានភាពប៉ិនប្រសប់ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងប្រចាំនៅស្ថានីទូរទស្សន៍ស៊ីធីអ៊ិន បានបង្ហាញនៅក្នុងគណនីហ្វេសប៊ុកឲ្យមហាជនដឹងជាសាធារណៈ នៅថ្ងៃដាក់បិណ្ឌទី៥ អ្នកនាងក៏មាននាំម្តាយនឹងកូនៗ លោក អ៊ិន សេដ្ឋា យកចង្ហាន់ទៅព្រគេនព្រះសង្ឃនៅវត្ត។ ដែលមានបង្ហាញទៅរូបភាពក្នុងកាយវិការកត្តញួចំពោះមនុស្សចាស់ អ្នកនាង យុគ ចិន្តា ជួនចង្ហាន់និងថវិកាជួបម្តាយ ហើយក៏ទាក់ទាញការចាប់អារម្មណ៍ ពីរូបថត លោក អ៊ិត សេដ្ឋា ភ្ជាប់នឹងស្រាក់ដាក់ចង្ហាន់។

អ្នកនាង យុគ ចិន្តា ក៏បាបង្ហាញពីសាររៀបរាប់ឲ្យដឹងទៀតថា «ដាក់បិណ្ឌទី៥ វត្តឧត្តរាវត្តី ឧទិស្ទកុសលជូនដល់ដួងវិញ្ញាណក្ខ័ន បងប្រុស អ៊ិត សេដ្ឋា នឹងញ្ញាតិកាប្រាំពីសន្តានដែលចែកឋានទៅ !បន្ទាប់មកក៏ឆ្លៀតពេលទៅសួរសុខទុកអំស្រីនឹងកូនៗបងសេដ្ឋានៅគេហដ្ឋានរបស់គាត់ ដែលក្នុងនោះគាត់ក៏មានបុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះផងដែរ»។ ពិធីការិនី និងធ្លាប់ជាដៃគួរលោក អ៊ិត សេដ្ឋា កាលពីលោកនៅមានដង្ហើម អ្នកនាង យុគ ចិន្តា ក៏បានជួនសារចុងក្រោយថា «សូមកុសលផលបុណ្យទាំងអស់ដែលបានសាងក្នុងថ្ងៃនេះបានដល់អ្នកទាំងអស់គ្នាផង»៕