ភ្នំពេញ៖ ថ្លែងក្នុងវីដេអូកាលពីម្សិលមិញ តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី ប៊ុត សីហា បានអះអាងថា លោកជាភ្នាក់ងារសម្ងាត់របស់អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
យ៉ាងណាមិញរឿងចាប់ខ្លួន ត្រូវបានលោក ប៊ុត សីហា ថា «មានរឿងខ្លះពិត រឿងខ្លះមិនពិត រឿងពិតមានដូចជាទៅចម្រៀងមិនទាន់ម៉ោងជាដើម ចំណែករឿងមិនពិតនោះ គឺ ចោទថាខ្ញុំពាក់ព័ន្ធរឿងគ្រឿងញៀន»។
លោក ប៊ុត សីហា បន្តទាំងកំហឹងថា «បើមិនដឹងរឿងមិនច្បាស់ សូមមេត្តាកុំចុះផ្សាយ ព្រោះតែការផ្សាយរឿងមិនពិតនេះហើយ ទើបធ្វើឲ្យខ្ញុំអស់ឱកាសចេញទៅសម្តែងនៅសហរដ្ឋអាមេរិក»៕
សូមទស្សនាវីដេអូ!!
