ព្រះសីហនុ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ មានទូកដឹកភ្ញៀវទេសចរណ៏ មួយគ្រឿងបានលិច នៅកំពង់ផែភូមិសុខសាន្ត សង្កាត់កោះរ៉ុង បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ ឈ្មោះ ហែម ឡំ អាយុ៣៨ឆ្នាំ នៅក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា «ទូកដឹកភ្ញៀវទេសចរណ៏នោះ បានធ្វេីដំណើរពីខេត្តព្រះសីហនុ ចូលចតនៅកំពង់ផែយាយសក់ក្រហម ពេលនោះ មានខ្យល់ខ្លាំង រលកធំៗ បោកបក់ បណ្ដាលឲ្យលិចទូកនៅក្បែរផែចំណតទូក និងធ្លាក់ជនរងគ្រោះចូលទៅក្នុងទឹក ទម្រាំនឹងអ្នកជួយសង្គ្រោះ ចុះមុជទឹក រាវរកឃេីញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ»។
សូមបងប្អូនដែលធ្វើដំណើរកម្សាន្តទៅតំបន់សមុទ្រ ទាំងការជិះទូក ទាំងការហែកទឹក មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះរដូវនេះ មានខ្យល់បក់ខ្លាំង និងមានរលកធំៗ ដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនគ្រប់ពេលវេលាបាន៕
