ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ននេះ ពីសំណាក់ស្រទាប់យុវវ័យ។

ដោយឡែកថ្មីៗនេះកញ្ញាបានបង្ហោះរូបមួយសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួនធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយនាងបានបង្ហោះរូបថ្នាំពេទ្យ ហើយនិយាយថា«ចាក់ផង លេបផង ក្រែងឆាប់ជា មានការងារច្រើនណាស់ត្រូវធ្វើសុខភាពល្អទាំងអស់គ្នាណា…រាត្រីសួស្តី»។

យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើនបង្ហាញក្ដីព្រួយបារម្ភ និងសារជូនពរដូចៗគ្នាថា«កើតអីបង ជូនពរឲ្យបងឆាប់ជាណា»។បញ្ជាក់ផងដែរតារាស្រីរូបនេះកំពុងមមាញឹកយ៉ាងខ្លាំង ដោយរកពេលសម្រាក់ស្ទើតែមិននោះរហូតដល់ធ្លាក់ខ្លួនឈឺទៀតផង។