ស្វាយរឿង៖ ផ្តើមពីទឹកចិត្តចែករំលែក ក៏ដូចជាជួយសម្រាលនូវទុក្ខលំបាកដល់សិល្បៈចាស់ជរា និងវីរៈសិល្បករ ដែលមានស្នាដៃថែរក្សានូវមរតកវប្បធម៌ខ្មែរ មូលនិធីសិល្បករចាស់ជរា ពុំមើលរំលងឡើយ ។ ជាក់ស្តែងកាលពីនៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៧ លោលទុំ សារុត ហៅនាយឃ្លោក ក៏បាននាំយកមូលនិធិសិល្បៈចាស់ជរា ស្កាត់ទៅដល់ទឹកដីខេត្តស្វាយរៀង ទៅជួនដល់ដៃវីរៈសិល្បករ ជា គឹមហ៊ាង។តំណាងមូលនិធិសិល្បករចាស់ជរា លោក ទុំ សារ៉ុត បានឲ្យដឹងថា «មូលនិធិសិល្បៈចាស់ជរា ដែលខ្ញុំបានទទួលពីសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គមនាំយកទៅជួន លោក គ្រូ ជា គឹមហ៊ាង អាយុ70 សុខភាពទ្រុតទ្រោម ជីវភាពទីទាល់ ជាអតីត អ្នកនិពន្ធ ដឹកនាំរឿង មន្ទីរវប្បធម៍ ខេត្តស្វាយរៀងនោះ មានថវិកានិងគ្រឿងឧបភោភបរិភោគ»។

ជាមួយគ្នានោះ ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គមអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានថ្លៃងឲ្យដឹងដែរថា «សូមអរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់សិល្បករចាស់ជរា ជាពិសេសសូមថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។ តារាភាពយន្តនិងម៉ូដែលដែលមាននាទីគ្រប់គ្រងសមាគមសិល្បៈចំនួនពីររូបនេះ បានថ្លែងសារជួនពរដល់ថ្នាក់ដឹកនាំប្រទេសបន្តថា «សូមគោរពជូនពរសម្តេចទាំងពីរ ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត។