ភ្នំពេញ៖ ក្នុងវ័យចាស់ជរាសល់តែស្បែកដណ្តប់ឆ្អឹងនឹងមានរូបកាយស្គមស្គាំងស្លេកស្លាំង លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ សុខភាពក៏ដុនដាបកាន់តែខ្លាំង។

ដោយមានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យ ក្រោមជំហររ៉ាប់រងសេវ៉ាថ្លៃព្យាបាលពីសមាគមសិល្បករខ្មែរ លោកតាក៏បានធូរស្បើយជាងមុន ប៉ុន្តែគាត់មិនទាន់មានកំលាំងទេព្រោះនៅមានគ្រោះតំរងនោម។

នេះបើយោងតាមសម្ដីរបស់លោកដុកទ័របានបង្ហើបថា«មានសារ៉ូមមួយដែលធ្វើឲ្យគាត់អាចមានកម្លាំងវិញបាន តែត្រូវចំណាយរហូតដល់១០ផ្លោកហើយមួយផ្លោកតម្លៃ៤០ដុល្លារឯណោះ»។បញ្ជាក់ផងដែរថាពេលនេះលោកតាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃបន្ទប់ពិគ្រោះផ្នែកជំងឺសួត។