ខណៈចាងហ្វាងផលិតកម្មភាពយន្ដរឿង“ប៊ី អាយ ជី និងខ្មោចយក្សធំ” កំពុងតែភ័យបុកពោះខ្លាច ខាតចុងខាតដើម អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរក៏ចេញមុខទទូចស្នើរសុំអោយរោងកុនបន្ថែមម៉ោងចាក់បញ្ចាំង។

 

ក្នុងសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសំណូមពរដល់រោងភាពយន្តឱ្យយោគយល់ផ្ដល់នូវម៉ោងចាក់ផ្សាយបន្ថែមដល់ឱ្យបានលើសពីមួយវេន និងមានម៉ោងល្អឱ្យផលិតកររូបនោះផងដែរ ឬធ្វើយ៉ាងណាដើម្បីផ្ដល់លទ្ធភាពអាចលក់សំបុត្របានច្រើន។

 

អ្នកនាងចន ច័ន្ទលក្ខិណា បន្ថែមថា នាងយល់ពីការរកស៊ី មានគោលការណ៍ ត្រូវគោរពតាមគោលការណ៍ ប៉ុន្ដែក៏គួរតែយល់ដល់អ្នកដែលតស៊ូផលិតភាពយន្ដផងគឺសុទ្ធតែអ្នកស្រលាញ់ និងមាននិស្ស័យទើបប្រឹងប្រែង មិនខុសពីមនុស្សទើបតែរៀនដើរឡើយ៕